បន្ទុកអគ្គិសនី

បើគេយកអង្គធាតុមួយ ( ជាអ៊ីសូឡង់ ដើម្បីកុំអោយបន្ទុក ផ្លាស់ទីបាន ) មកដុស ឬ ខាត់វាទៅ នឹងអ្វីមួយ ។ បន្ទាប់មកយកអង្គធាតុនោះទៅ ដាក់ក្បែរកំទេច ក្រដាសតូចៗ យើងសង្កេតឃើញថា វាស្រូបឬឆក់ទាញ ក្រដាសតូចៗ ទាំងនោះ ។
ដូចនេះនៅលើអង្គធាតុដែលបានខាត់នោះ វាកើតមាន បន្ទុកអគ្គិសនី ក្រោយពីគេដុសឬ ខាត់វា ។ ហើយបន្ទុកអគ្គិសនី នោះមានពីរប្រភេទគឺ ៖ បន្ទុកវិជ្ជមាន (+) និង បន្ទុកអវិជ្ជមាន (-) ។
Post a Comment