Header Ads

Web hosting

ត្រៀមប្រលងឆមាសលើកទី២ ថ្នាក់ទី១០

ចូរបំពេញល្បះខាងក្រោមនេះ ៖
១- ដើម្បីឲ្យមានបន្ទុកអគ្គិសនីលើ​អង្គធាតុមួយ​គេត្រូវ យកអង្គធាតុនោះទៅ .......................។
២- អង្គធាតុលើសអេឡិចត្រុង នោះវាមានបន្ទុកអគ្គិសនី ........................................។
៣/ អង្គធាតុខ្វះអេឡិចត្រុង នោះវាមានបន្ទុកអគ្គិសនី .........................................។
៤/ បន្ទុកអគ្គិសនីមាន .....................................................................................។
៥/ អគ្គិសនីកម្មមាន.......... ប្រភេទ គឺ .................................................................. ។

៦-​ ឧបករណ៏សម្រាប់វាស់សីតុណ្ហភាព ឈ្មោះ ...............................................។
៧- ឧបករណ៏សម្រាប់វាស់សម្ពាធបរិយាកាស មានឈ្មោះថា.................................................... ។
៨- ឧបករណ៏សម្រាប់វាស់អាំងតង់ស៊ីតេចរន្តអគ្គិសនី មានឈ្មោះថា ..............................។ ហើយគេ​តវា​ជា ...........​នឹង​គ្រឿងទទួលដែលត្រូវវាស់ ។
៩- ឧបករណ៏សម្រាប់វាស់​តង់ស្យុងអគ្គិសនី មានឈ្មោះថា ....................................។ ហើយគេតវាជា .............​នឹងគ្រឿង​ទទួលដែលត្រូវវាស់ ។
១០- សម្ពាធ 1at = ……………………..N/m2 =……………………….. kPa
១១- អានុភាពគឺជាផលធៀបរវាង............................ និង.................................... ។
១២- អង្គធាតុមួយ​ដែលមានបន្ទុក​ (+) និង (-)​ មានចំនួនស្មើគ្នា ហៅថា ......................................................។
១៣- អង្គធាតុរឹងមួយអាចអណ្តែតបាន​លើផ្ទៃនៃ​អង្គធាតុរាវមួយបានលុះត្រាតែវាញែកអង្គធាតុរាវ​ស្មើនឹង ........................វា។
ចូរឆ្លើយសំណួរខាងក្រោមនេះ ៖
    1. ចូររកលក្ខណៈខុសគ្នា និង ដូចគ្នា រវាងទំហំវ៉ិចទ័រ និង ទំហំស្កាលែ ។
    2. ចូររកឧទាហរណ៏ទំហំវ៉ិចទ័រ និង ទំហំស្កាលែ ឲ្យបានប្រាំ ។
    3. តើ​អ្វី​ជាចំនុច​នឹងមួយនៃ​ភាព​ទាំងបី​របស់ទឹក ( Triple point of water ) ?
    4. ចូរសរសេរ​សមីការ​ទូទៅ​របស់ស៊ីតុណ្ហភាព​សម្រាប់​មាត្រដ្ឋាន​សតភាគ ។
    5. ចូរសរសេរសមីការ​បង្ហាញ​ទីទំនាក់ទំនង​មាត្រដ្ឋាន​សតភាគ និង មាត្រដ្ឋាន​ កែលវិន ។
    6. នាពាក់កណ្តាល​រដូវរងារ​ នៅ​មហាសមុទ្រអង់​តាក់ទិច​ សីតុណ្ហភាព​មានតម្លៃ 186K។ ចូរ​គិត​សីតុណ្ហភាព នេះ​ជាសែលស៊្យុស ?
  1. លំហាត់
    ១- វត្ថុ​មួយ​បន្ទាប់ពីដុសខាត់​រួច​វា​បានបាត់​​អេឡិចត្រុង​ចំនួន 4×1012អេឡិចត្រុង ។
    ក/ តើវត្ថុ​នោះ​មានបន្ទុកអគ្គិសនីសញ្ញា​​ដូចម្តេច ?
    ខ/ គណនាបរិមាណបន្ទុក​អគ្គិសនី​ដែលមានលើ​វត្ថុនោះ ។
    ២- គណនាបរិមាណ​កម្តៅ​ដែលចាំបាច់​ដើម្បី​ធ្វើឲ្យទឹក 500​g ឡើងសីតុណ្ហភាពពី 25oC ទៅ 90oC ។ គេឲ្យ​កម្តៅ​ម៉ាសទឹក​ 4200J/kgoC ។
    ៣- វត្ថុមួយ​មានម៉ាស 1kg បានផ្លាស់ទី​ក្នុងប្លង់​មួយ​ដែលមានកូអរដោនេ​ x = 2t2-1 និង y= 4t2+4 ដែល x និង y គិតជា m និង t គិតជា s ។
    ក/ កំណត់ល្បឿន​ និង អាប់ស៊ីស​នៅ​ខណៈពេល t=0​ ។
    ខ/ រកតម្លៃនៃកម្លាំង​ដែលមានអំពើ​លើ​វត្ថុ​តាមទិសដៅ x និង y
    គ/ គណនាកម្លាំងផ្គួប​ដែលមានលើវត្ថុនោះ ។
    ៤- ទែម៉ូម៉ែត​បារត​មួយ​ត្រូវ​បាន​ដាក់ចូល​ទៅ​ក្នុង​តម្រាំទឹកកក​ដែលចាប់ផ្តើម​រលាយ ពេលនោះ​បារត​លូត​បាន​ប្រវែង​ 25mm។ នៅ​ពេល​គេ​ដាក់​ទែម៉ូ​ម៉ែត​ចូល​ក្នុង​ទឹក​កំពុង​ពុះ​ដែល​ចំហាយ​ស្ថិត​ក្រោម​សម្ពាធ​ 1atm ពេល នោះ​បារត​លូត​បាន​ប្រវែង​ 200mm ។ គណនា​សីតុណ្ហភាព t នៅ​ពេល​ដែល​បារត​មាន​ប្រវែង 95mm។
    ៥- គេ​បង្គុំ​រេស៊ីស្តង់​ R1 = 1 និង R2 = 5នឹង​ប្រភព​ដែលមាន​តង់ស្យុង 12V ។
    រកអាំងតង់ស៊ីតេចរន្ត​ឆ្លងកាត់​​ R1 និង R2 ក្នុងករណី ៖
    ក/ R1 និង R2 បង្គុំជាស៊េរី​
         ខ/ R1 និង R2បង្គុំជាខ្នែង