Header Ads

Web hosting

អន្តរកម្មរវាងមេដែក


មេដែកឬដែកឆក់ មានលក្ខណៈឆក់ទាញដែក កំទេចដែក ។ ចំពោះមេដែកមួយ​គឺមានប៉ូលពីរ​គឺ ប៉ូលជើង (N) និង ប៉ូលត្បូង (S)។ មេដែកពីរ​ដាក់ក្បែរគ្នា អាចទាញគ្នាចូល និង អាចច្រានគ្នាចេញ គឺអាស្រ័យទៅលើប៉ូលដែលដាក់​ក្បែរគ្នានោះ ។
តាមរូបខាងលើនេះ​បញ្ជាក់ថា ៖
* មានដែលមានឈ្មោះដូចគ្នា ([N vs N ]& [S vs S])==> ច្រានគ្នាចេញ ។
* ប៉ូលដែលមានឈ្មោះខុសគ្នា( S vs N ) ==> ទាញគ្នាចូល ។
**** បើយើងយកម្ជុលមេដែក​ចងព្យួរចំពាក់កណ្តាលនៃម្ជុល តាមរយៈខ្សែតូចមិនគិតម៉ាស ពេលមានលំនឹងម្ជុលមេដែក ឋិតក្នុង ទិស ជើង-ត្បូង នៃផែនដី ។ ហើយចុងម្ខាងសំយ៉ុងចុះក្រោមបន្តិច មុខនេះ គឺ ជាប៉ូលជើងនៃម្ជុលមេដែកហើយ និង ចុងម្ខាងទៀតគឺប៉ូលត្បូងនៃម្ជុល ។ តើហេតុអ្វី​បានជាប៉ូលជើងម្ជុលមេដែកចង្អុលទៅទិសខាងជើង នៃផែនដី ?
**** ប្រភពនៃដែនម៉ាញេទិច គឺ មាន ៖ ផែនដី - ចរន្តអគ្គិសនី និង មេដែក ។
**** យើងចាត់ទុកផែនដី ជាមេដែកដ៏ធំមួយ ដែលមានប៉ូលជើងម៉ាញេទិច នៅក្បែរ​ប៉ូលត្បូងភូមិសាស្ត្រ និង ប៉ូលត្បូងម៉ាញេទិច នៅក្បែរ ប៉ូលជើង ភូមិសាស្ត្រ របស់វា ។ ដូចនេះ ប៉ូលជើង នៃម្ជុលមេដែក ចង្អុលប៉ូលត្បូង ម៉ាញេទិចនៃផែនដី ។