Header Ads

Web hosting

ប៉ូតង់ស្យែល និង ថាមពលប៉ូតង់ស្យែលអគ្គិសនី


សំណូរ និង លំហាត់

  1. កាលណា​ បន្ទុក q ផ្លាស់ទី ពីចំណុច M ( ដែលមាន​ប៉ូតង់ស្យែល VM ) ទៅចំណុច​ N (ដែលមាន​ប៉ូតង់ស្យែល VN ) ។ តើ​កម្មន្ត​នៃកម្លាំង​អគ្គិសនី​មាន​កន្សោម​ដូចម្តេច ?
  2. តើ​កម្មន្តនៃ​ដែន​អគ្គិសនី អាស្រ័យ​នឹង​គន្លង​​ដែល​បន្ទុកអគ្គិសនី​ ផ្លាស់ទី ដែរ​ឬ ទេ ?
  3. តើ​កម្មន្ត​នៃ​ដែន​អគ្គិសនី អាស្រ័យ​ទៅ​នឹង​អ្វី​ខ្លះ ?
  4. តើ​ថាមពល​ប៉ូតង់ស្យែល​អគ្គិសនី​កំណត់​តាម​ទំនាក់​ទំនង​ដូចម្តេច ?
  5. ចុរអ្នក​ឲ្យ​និយម​ន័យ​ ប៉ូតង់​ស្យែល​អគ្គិសនី​ត្រង់​ចំនុចមួយ​នៃ​ដែន ?
  6. ប៉ូតង់​ស្យែល​អគ្គិសនី ត្រង់​ចំណុចមួយ បង្កើត​ដោយ​បន្ទុកអគ្គិសនី ឲ្យតាម​រូបមន្ត​ដូចម្តេច ?
  7. តើ​ប៉ូតង់​ស្យែល​អគ្គិសនី​ ជាទំហំ​អ្វី ? វា​មាន​តម្លៃ​វិជ្ជមាន នៅ​ពេលណា ហើយ​មានតម្លៃ អវិជ្ជមាន នៅ​ពេលណា ?
  8. ចូរអ្នកឲ្យ​និយមន័យ ផលសង​ប៉ូតង់ស្យែល អគ្គិសនី​រវាង​ពីរចំនុច នៃ​ដែន ?
  9. តើ​ប៉ូតង់​ស្យែលអគ្គិសនី និង ផលសង​ប៉ូតង់ស្យែលអគ្គិសនី មាន​ខ្នាតដូចគ្នា​ដែរ ឬទេ ?
  10. តើ​ ដែន​អគ្គិសនី និង ប៉ូតង់ស្យែល​អគ្គិសនី ត្រង់​ចំណុចមួយនៃអន្តន មានតម្លៃ​ដូចម្តេច ?
  11. តើ​គេ​ធ្វើដូចម្តេច ដើម្បីកំណត់​តម្លៃ​ប៉ូតង់ស្យែល​អគ្គិសនី ត្រង់​ចំណុចមួយ​នៃ​ដែន ?
  12. ក្នុងករណី កម្លាំង​អគ្គិសនី ជាកម្លាំង​ចលករ តើ​ថាមពល​ប៉ូតង់ស្យែល​កើន​ឡើង ឬ ថយ​ចុះ ? ព្រោះ​អ្វី ?
  13. ដូចម្តេច​ ដែលហៅ​ថា ផ្ទៃ​​អេគីប៉ូតង់ស្យែល ?
  14. តើ​ ផ្ទៃ​អេគីប៉ូតង់​ស្យែល នៃ​ដែនអគ្គិសនី​ឯកសណ្ឋាន​ជាអ្វី ?
  15. តើ​ផ្ទៃ​ស្វ៊ែ​លោហៈមួយ ផ្ទុកបន្ទុកអគ្គិសនី អាច​ចាត់​ទុក​ជា​ផ្ទៃ​អេគីប៉ូតង់ស្យែល ដែរ​ឬ្​ទេ ?
  16. តើ​ផ្ទៃ​បន្ទះលោហៈពីរ​ដាក់​ស្របគ្នា ផ្ទុក​បន្ទុកអគ្គិសនី​ដែល​មាន​តម្លៃ​ដាច់ខាត​ស្មើគ្នា និង មាន​សញ្ញាផ្ទុយគ្នា អាច​ចាត់​ទុក​ជាផ្ទៃ​អេគីប៉ូតង់ស្យែល​ដែរ​ឬទេ ? ព្រោះ​អ្វី ?
  17. បន្ទុកអគ្គិសនី​មួយ ផ្លាស់ទី​ក្នុង​ដែន​អគ្គិសនី​ ដែល​មាន​ផលសង​ប៉ូតង់​ស្យែល V=300V បាន​បំពេញ​កម្មន្ត​បាន​ 1J ។ គណនា​តម្លៃ​នៃ​បន្ទុកអគ្គិសនី​នោះ ?
  18. គណនា​ផលសង​ប៉ូតង់ស្យែល​រវាង​ពីរ​ចំនុច A និង B នៃ​ដែន គិតជា V បើ​កម្មន្ត​ដែល​ធ្វើ​ឲ្យ​បន្ទុក​អគ្គិសនី q = 6 ×10-18 C ផ្លាស់ទីពី​ ចំនុច A ទៅ B នៃ​ដែន​ ស្មើ 2 ×10-6 J
  19. គណនា​កម្មន្ត​នៃ​ដែន​អគ្គិសនី​ដែល​ធ្វើ​ឲ្យ​បន្ទុក q = 5×10-5 C ផ្លាស់ទី ពី A ទៅ B ដែលមាន​ផលសង​ប៉ូតង់ស្យែល V = 1200V
  20. គេមាន​បន្ទះលោហៈពីរ A និង B​ដាក់​ស្របគ្នា ។ គេ​ផ្ទុក​បន្ទះ​ទាំងពីរក្រោម​តង់ស្យុង VAB = 500V ។ គណនា​កម្មន្ត​នៃ​ដែនអគ្គិសនី​ដែល​ធ្វើ​ឲ្យ
    ក/ អ៊ីយ៉ុង Cu2+
    ផ្លាស់ទី​ពី​បន្ទះ A ទៅ B

    ខ/ អ៊ីយ៉ុង Cl - ផ្លាស់ទី បន្ទះ A ទៅ B
  21. នៅ​ត្រង់​កំពូល A, B,C ,D នៃ​ការេ ABCD ដែលមាន​ជ្រុង a=30cm គេដាក់​ជា​បន្ត​បន្ទាប់​នូវ​បន្ទុកអគ្គិសនី q1= +2×10-9 C ; q2=+3×10-9C ; q3 = - 10-9C ; q4=+4×10-9C ។ គណនា​ប៉ូតង់​ស្យែល​នៅ​ត្រង់​ផ្ចិត O នៃ​ការេ ។
  22. គណនា​បម្រែបម្រួល​ថាមពល​ប៉ូតង់ស្យែល នៃ​បន្ទុកអគ្គិសនី q = 2.2×10-6C q' = - 1.1×10-6C ផ្លាស់ទី​ពី​ចំនុច A ទៅ B បើ​គេ​ឲ្យ​បំរែបំរួល​ប៉ូតង់ស្យែល​អគ្គិសនី ΔV = VB – VA = 24V
  23. គណនា​ប៉ូតង់​ស្យែល​នៅ​ត្រង់​ចំនុច​ A នៃ​ដែន បើ​បន្ទុកអគ្គិសនី q=+10×10-9C ផ្លាស់ទី ពី A ទៅ អន្តន ហើយ​កម្មន្តដែល​បាន​បំពេញ WAà= 5×10-7J
  24. គណនា​កម្មន្តនៃ​ដែន​អគ្គិសនី ដែល​ធ្វើ​ឲ្យ​បន្ទុកអគ្គិសនី q=+2×10-6C ផ្លាស់ទី ពី A ដែល​មាន​ប៉ូតង់ស្យែល VA=300V ទៅ អន្តន ។
គេ​យក​ចំនុច​បន្ទុកអគ្គិសនី​ពីរ q1= +4 × 10-9C និង q2= -2 ×10-9C ទៅ​ដាក់​នៅ​ត្រង់​ពីរ​ចំនុច A និង B ដែលមាន​ចម្ងាយ 20cm ពីរគ្នា ។ គណនា​ប៉ូតង់ស្យែល​អគ្គិសនី នៅ​ត្រង់​ចំនុច​ O នៃ​ AB


ចម្លងពីសៀវភៅរូបវិទ្យា ថ្នាក់ទី ១១
ដោយលោក គ្រូ អៀម ភារៈ
ទំនាក់ទំនង ៖ 089 503046 / 069 863917 , phierak@gmail.com
រៀនរូបវិទ្យា ៖ www.khmer-physics.blogspot.com