Header Ads

Web hosting

តេស្តប្រចាំខែ តុលា ២០១០

  1.  ឧស្ម័ន​បរិសុទ្ធមួយ​មានមាឌ​ V=90cm3 ស្ថិត​ក្រោម​សម្ពាធ​ 2.00x105Pa នៅ​ស៊ីតុណ្ហភាព 30o C។ តើឧស្ម័ន​នោះ​មាន ប៉ុន្មាន​ម៉ូល ? ( R=8.31J/molK ) ។
  2. ធុង​មួយ​មាន​មាឌ​ V=0.300m3 ។ ក្នុង​ធុង​នោះ​មាន​អេល្យូម 2.00 mol នៅ​សីតុណ្ហភាព 29o C។ គេស​ន្មត់ថា​អេល្យូម​នោះ​ជាឧ​ស្ម័ន​បរិសុទ្ធ ។ក/ គណនា​តម្លៃ​មធ្យម​នៃ​ថាមពល​ស៊ីនេទិច​របស់​ម៉ូលេគុល​នីមួយៗ ?ខ/ គណនា​ថាមពល​ស៊ីនេទិច​សរុប​របស់​ម៉ូលេគុលទាំងអស់ ?
  3. នៅក្នុងបំពង់​បិទ​ជិត​ដែលមានមាឌ​ 40ml នៅសីតុណ្ហភាព​កំណត់មួយ​យ៉ាង​ទាប​មានកំណត់​ នីត្រូសែន រាវមាន ម៉ាស​ 60mg ។​ គណនាសម្ពាធ​នីត្រូសែន​នៅក្នុង​បំពង់នោះ កាលណា​បំពង់នោះ​មានសីតុណ្ហភាព 300K ដោយ​សន្មត​ថា​នីត្រូសែននេះ​ជាឧស្ម័នបរិសុទ្ធ ។ គេឲ្យ R=8.31 J/(mol K) ។
  4. ក/ គណនាម៉ាស​ម៉ូលេគុល​នៃ​អ៊ីដ្រូសែន​ ។ គេឲ្យ​ម៉ាស​ម៉ូលគឺ M=2.016x10-3kg/mol ចំនួន​អាវ៉ូកាដ្រូ NA=6.02x1023/mol ។
         ខ/ គណនា​តម្លៃ​មធ្យម​នៃ​ល្បឿន​ vav នៃ​ឧស្ម័ន​អ៊ីដ្រូសែន​នៅ​សីតុណ្ហភាព 80oC ។
         គ/ គណនាតម្លៃ​មធ្យម​នៃ​ថាមពល​ស៊ីនេទិច​របស់​ម៉ូលេគុល​នៃ​ឧស្ម័ន​អ៊ីដ្រូសែន​នីមួយៗ​នៅ​សីតុណ្ហភាព​ 80oC ។
             គេឲ្យ k=1.38x10-23J/K ។
    ចំលើយ
1- គណនាម៉ូលេគុល
PV = nRT ==> n=(PV)/(RT)
ដោយ P=2.00e5 Pa = 2.00e5kg/m^2 ; V=90cm = 90e-6m^3 ; T=t + 273=30+273= 303K
n= 7.14e-3 mol .
រូបមន្ត K(av)= (3/2)kT
ដោយ k= 1.38e-23J/K ; T=29+273=302K
ចំលើយ K(av) = 6.251e-21J .
ខ/ គណនាថាមពលស៊ីនេទិចសរុបនៃម៉ូលេគុលទាំងអស់
តាមរូបមន្ត K= (3/2)nRT
ដោយ n= 2 mol ; R=8.31J/molK ; T=302K
ចំលើយ K=7528.8 J .
3- គណនាសម្ពាធនីត្រូសែន
តាមរូបមន្ត PV = nRT និង n= m/M នាំឲ្យ P=(mRT)/(nV)
ដោយ m=60mg = 6.00e-2 Kg , V=40ml=4e-5m^3 , M=2*14=28g/mol , T=300K
ចំលើយ P=133.55e3 Pa .
4- ក/ គណនាម៉ាសម៉ូលេគុលនៃអ៊ីដ្រូសែន
គ/ គណនាតម្លៃមធ្យមនៃថាមពលស៊ីនេទិច របស់ម៉ូលេគុលនីមួយៗ